Image

នាយកដ្ឋានផ្នែក​វះកាត់

ផ្នែកវះកាត់របស់យើងប្តេជ្ញាផ្តល់ការថែទាំនិងយកចិត្តទុកដាក់ ក្នុងការព្យាបាលនិងថែទាំដល់អ្នកជំងឺ ជាមួយវិជ្ជាជីវពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។

Language Change Icon

សេវាកម្មវះកាត់

  • ការវះកាត់ទូទៅ: យើងផ្តល់ជូននូវសេវាកម្មវះកាត់ទូទៅ រួមទាំងការកាត់ខ្នែងពោះវៀន ការដកថង់ទឹកប្រមាត់ និងការវះកាត់ពោះវៀន។ គ្រូពេទ្យវះកាត់ទូទៅដែលមានបទពិសោធន៍របស់យើង មានជំនាញ មានបច្ចេកទេស ដើម្បីដោះស្រាយតម្រូវការវះកាត់ផ្សេងៗ។
  • ការវះកាត់ឯកទេស: បន្ថែមពីលើការវះកាត់ទូទៅ យើងផ្តល់សេវាវះកាត់ឯកទេសលើផ្នែកផ្សេងៗដូចជា វះកាត់ឆ្អឹង វះកាត់ប្រព័ន្ធប្រសាទ urology រោគស្ត្រី និង otolaryngology (ENT)។ ក្រុមរបស់យើងសហការយ៉ាងជិតស្និទ្ធជាមួយអ្នកឯកទេសក្នុងវិស័យទាំងនេះដើម្បីធានាថាអ្នកជំងឺទទួលបានការថែទាំវះកាត់សមស្រប និងមានប្រសិទ្ធភាពបំផុតសម្រាប់់លក្ខខណ្ឌជាក់លាក់របស់ពួកគេ។
  • ការវះកាត់សង្គ្រោះបន្ទាន់: យើងមានបន្ទប់វះកាត់ពិសេស និងក្រុមវះកាត់ដែលបម្រើលោកអ្នក 24/7 ដើម្បីធ្វើការវះកាត់សង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺដែលមានលក្ខខណ្ឌធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់អាយុជីវិត។ ក្រុមគ្រូពេទ្យរបស់យើងធានានូវការរករោគវិនិច្ឆ័យនិងការព្យាបាលទាន់ពេលវេលា ដើម្បីបង្កើនប្រសិទ្ធភាព​អ្នកជំងឺក្នុងស្ថានភាពសង្គ្រោះបន្ទាន់។
  • ការថែទាំមុនការវះកាត់ និងក្រោយការវះកាត: ការថែទាំរបស់យើងរួមមានការវាយតម្លៃមុនពេលវះកាត់យ៉ាងហ្មត់ចត់ ការប្រឹក្សាជាមួយអ្នកជំងឺ និងផែនការនៃព្យាបាលដើម្បីរៀបចំអ្នកជំងឺសម្រាប់ការវះកាត់ និងបង្កើនប្រសិទ្ធភាពដ៏ល្អប្រសើរនៅពេលក្រោយ។ ក្រុមរបស់យើងផ្តល់នូវការថែទាំក្រោយការវះកាត់ដោយយកចិត្តទុកដាក់ និងការតាមដានដើម្បីតាមដានវឌ្ឍនភាពរបស់អ្នកជំងឺ និងដោះស្រាយរាល់កង្វល់នានា។