Image

នាយកដ្ឋានផ្នែកកែសម្ផស្ស

នៅមន្ទីរពេទ្យខេវី  ក្រុមអ្នកជំនាញរបស់យើងផ្តោតលើការលើកកម្ពស់រូបសម្ផស្សនិងកែបង្កើនគុណភាពនៃជីវិតសម្រាប់អ្នក។

Language Change Icon

សូមស្វាគមន៍មកកាន់ផ្នែកកែសម្ផស្ស

នៅមន្ទីរពេទ្យខេវី ក្រុមអ្នកជំនាញរបស់យើង នៅក្នុងនាយកដ្ឋានកែសម្ផស្ស រួមមានវេជ្ជបណ្ឌិតផ្នែកវះកាត់ដែលមានបទពិសោធន៍ច្រើនឆ្នាំ គិលានុបដ្ឋាយិកា និងបុគ្គលិកជំនួយ បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មវះកាត់កែសម្ផស្សពិសេស និងប្រកបដោយសុវត្ថិភាព។ ដើម្បីបំពេញតម្រូវការបស់អ្នកជំងឺរបស់យើង។

នៅក្នុងនាយកដ្ឋានកែសម្ផស្សរបស់យើង យើងផ្តល់ជូននូវដំណើរការវះកាត់ដ៏ល្អមួយនិងមានការយកចិត្តទុកដាក់​ ដើម្បីផ្ដល់នូវ សោភ័ណភាពជូនអ្នក។

យើងយល់ពីឥទ្ធិពលនៃការផ្លាស់ប្តូរដែលការវះកាត់កែសម្ផស្សអាចមានការលើទំនុកចិត្ត និងគុណភាពជីវិតរបស់មនុស្ស។ មិនថាអ្នកស្វែងរកការកែសម្ផស្ស ឬត្រូវការការវះកាត់ឡើងវិញបន្ទាប់ពីរបួស ឬជំងឺក៏ដោយ ក្រុមគ្រូពេទ្យរបស់យើងនៅទីនេះដើម្បីណែនាំនិងគាំទ្រអ្នកគ្រប់ជំហាននៃដំណើរការវះកាត់របស់អ្នក។

នៅមន្ទីរពេទ្យខេវី យើងប្តេជ្ញាផ្តល់ការថែទាំផ្ទាល់ខ្លួន និងសម្រេចបាននូវលទ្ធផលដែលដូចទៅនឹងធម្មជាតិ។ទាក់ទងមកយើងថ្ងៃនេះ ដើម្បីរៀបចំកាលវិភាគពិគ្រោះយោបល់ជាមួយនាយកដ្ឋានកែសម្ផស្សរបស់យើង ហើយបន្ដំណើរដំបូងឆ្ពោះទៅរកការសម្រេចបាននូវគោលបំណងរបស់អ្នក។