Image

នាយកដ្ឋានផ្នែកជំងឺសំរាក

ផ្នែកជំងឺសំរាករបស់យើងនឹងផ្តល់ព្យបាលនិងថែទាំយ៉ាងយកចិត្តទុកដាក់ចំពោះអ្នកជំងឺដែលធានាថាអ្នកជំងឺទទួលបាននូវភាព សុខុមាលភាព និងការជាសះស្បើយយ៉ាងឆាប់រហ័ស។

Language Change Icon

សូមស្វាគមន៍មកកាន់ផ្នែកជំងឺសំរាក

នៅមន្ទីរពេទ្យខេវីយើងមានក្រុមគ្រូពេទ្យដែលប្រកបដោយវិជ្ជាជីវៈនៅចាំថែទាំអ្នកជំងឺយ៉ាងយកចិត្តទុកដាក់និងពិនិត្យសុខភាពរបស់អ្នកជំងឺឱ្យឆាប់ជាសះស្បើយនិងសុខភាពល្អ។ 

នៅក្នុងមន្ទីរសម្រាកព្យាបាលរបស់យើង​យើងផ្តល់ជូននូវសេវាកម្មជាច្រើនដើម្បីដោះស្រាយលក្ខខណ្ឌវេជ្ជសាស្ត្រផ្សេងៗ រួមទាំងជំងឺស្រួចស្រាវ និងជំងឺរ៉ាំរ៉ៃ។ គ្រូពេទ្យជំនាញ គិលានុបដ្ឋាយិកា និងបុគ្គលិកជំនួយរបស់យើងធ្វើការសហការគ្នាដើម្បីធានាបាននូវការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ   ការព្យាបាលប្រកបដោយប្រសិទ្ធភាពនិងការថែទាំប្រកបដោយការគោរពនិងយកចិត្តទុកដាក់ចំពោះអ្នកជំងឺគ្រប់រូប។

យើងដឹងពីសារៈសំខាន់នៃការថែទាំនឹងយកចិត្តទុកដាក់អ្នកជំងឺដែលអ្នកជំងឺ ចាប់ពីការផ្តល់ការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រភ្លាមៗ រហូតដល់ការគ្រប់គ្រងលក្ខខណ្ឌវេជ្ជសាស្ត្រដ៏ស្មុគស្មាញ។ 

យើងយល់ដឹងពីសារៈសំខាន់នៃការថែទាំនិងយូរចិត្តទុកអ្នកសម្រាប់អ្នកជំងឺទាំងផ្លូវកាយនិងផ្លូវចិត្ត។​ មិនថាអ្នកត្រូវការការថែទាំ ការសម្រាកព្យាបាល​ ការត្រួតពិនិត្យនោះទេ ក្រុមរបស់យើងប្តេជ្ញាផ្តល់ការថែទាំផ្ទាល់ខ្លួន និងគុណភាពខ្ពស់។ 

មន្ទីរពេទ្យខេវី នឹងធានាថាផ្ដោតទៅលើសុខភាព និងសុខុមាលភាពរបស់អ្នកជំងឺរបស់យើង។ ទាក់ទងមកយើងថ្ងៃនេះ ដើម្បីស្វែងយល់បន្ថែមអំពីសេវាកម្ម ផ្នែកសម្រាកព្យាបាល របស់យើង ឬដើម្បីណាត់ជួប។ សុខភាពរបស់អ្នកគឺជាអាទិភាពចម្បងរបស់យើង។