Image

នាយកដ្ឋានផ្នែកមន្ទីរពិសោធន៍

នៅមន្ទីរពេទ្យខេវី យើងប្តេជ្ញានឹងផ្តល់សេវាធ្វើតេស្តរោគវិនិច្ឆ័យត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីផ្គត់ផ្គង់តម្រូវការថែទាំសុខភាពរបស់អ្នក។

Language Change Icon

សេវាកម្មផ្តល់ជូន

  • កញ្ចប់តេស្តឈាម: ផ្នែកមន្ទីរពិសោធន៏ឈាមរបស់យើងមានវិភាគឈាម និងសារធាតុរាវក្នុងខ្លួនសម្រាប់សម្គាល់ជំងឺផ្សេងៗ ដូចជាជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម មុខងារថ្លើម និងទម្រង់ជាតិខ្លាញ់។
  • កញ្ចប់ពិនិត្យទឹកនោម: ពិនិត្យលើសំណាកទឹកនោម ដើម្បីវាយតម្លៃមុខងារតម្រងនោម រកមើលការឆ្លងមេរោគលើផ្លូវទឹកនោម​និងពិនិត្យរកមើលភាពមិនប្រក្រតីនៃមេតាបូលីស។
  • កញ្ចប់ពិនិត្យមីក្រូជីវវិទ្យា: យើងមានកញ្ចប់តេស្ដដើម្បីពិនិត្យ និងកំណត់លក្ខណៈភ្នាក់ងារបង្ករោគ រួមមាន បាក់តេរី មេរោគ ផ្សិត និងប៉ារ៉ាស៊ីត ដើម្បីជួយក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលការឆ្លងមេរោគ។
  • កញ្ចប់ពិនិត្យឈាមប្រចាំឆ្នាំ: យើងផ្តល់ជូននូវកញ្ចប់ពិនិត្យឈាមពិសេសសម្រាប់អាយុ។