Image

នាយកដ្ឋានផ្នែកប្រព័ន្ធរំលាយអាហារ

ក្រុមគ្រូពេទ្យឯកទេសក្រពះពោះវៀនរបស់យើងប្តេជ្ញាថានឹងផ្តល់ការថែទាំដែលមានគុណភាពខ្ពស់ដល់អ្នកជំងឺដែលមានបញ្ហាពាក់ព័ន្ធជាមួយនឹងក្រពះពោះវៀន។

Language Change Icon

សេវាកម្មផ្តល់ជូន

នៅមជ្ឈមណ្ឌល GI យើងផ្តល់ជូននូវសេវាកម្មជាច្រើនប្រកបដោយទំនុកចិត្តដើម្បីព្យាបាលជំងឺក្រពះពោះវៀនផ្សេងៗ រួមមានៈ

  • កញ្ចប់ពិនិត្យពោះវៀន: យើងប្រើប្រាស់បច្ចេកទេសវិនិច្ឆ័យដ៏ទំនើប រួមមានការថតឆ្លុះផ្នែកខាងលើ (EGD) ការឆ្លុះពោះវៀនធំ និងអ៊ុលត្រាសោន (EUS) ដើម្បីធ្វើវិនិច្ឆ័យអោយបានត្រឹមត្រូវក្នុងការពិនិត្យនិងព្យាបាលក្រពះពោះវៀនដូចជាដំបៅ រលាកពោះវៀន និងមហារីកក្រពះពោះវៀន។
  • កញ្ចប់ពិនិត្យនិងព្យាបាលក្រពះ: គ្រូពេទ្យជំនាញខាងក្រពះរបស់យើងធ្វើនីតិវិធីព្យាបាលជាច្រើនដើម្បីដោះស្រាយបញ្ហាក្រពះ រួមទាំងការដកយកចេញនូវសារធាតុ polyp, ការវះកាត់ភ្នាសរំអិលចុង (EMR) ការ stenting gastrointestinal, hemostasis, percutaneous endoscopic gastrostomy (PEG) tube​ និងការរាប់មេរោគក្រពះជាដើម។
  • ការជំនួយផ្នែកអាហារូបត្ថម្ភ: ក្រុមគ្រូពេទ្យរបស់យើងមានផ្តល់នូវការវាយតម្លៃ និងផ្តល់ការប្រឹក្សាផ្នែកអាហារូបត្ថម្ភ ដើម្បីជំនួយអ្នកជំងឺដែលមានបញ្ហាប្រព័ន្ធរំលាយអាហារ។ យើងផ្តល់ការណែនាំអំពីការកែប្រែរបបអាហារ ការបន្ថែមអាហារូបត្ថម្ភ និងការផ្លាស់ប្តូររបៀបរស់នៅ ដើម្បីជួយគ្រប់គ្រងរោគសញ្ញា និងកែលម្អសុខភាពរំលាយអាហារទាំងមូល។