Language Change Icon

វេទិកាពិនិត្យ ពិគ្រោះជំងឺជូនប្រជាពលរដ្ឋដែលមានអាយុ ៥៥ឆ្នាំឡើង
19 មិនា 2024
Article by: កញ្ញា សោម​ ដេលី

វេទិកាពិគ្រោះយោបលសម្រាប់ប្រជាពលរដ្ឋដែលមានអាយុលើសពី ៥៥ឆ្នាំ រៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយមន្ទីរពេទ្យ KV ត្បូងឃ្មុំ និងសម្របសម្រួលដោយរដ្ឋបាលសង្កាត់បូរីស្វាយសែនជ័យ បានបញ្ចប់ដោយជោគជ័យបន្ទាប់ពីរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២២ ខែមីនា ឆ្នាំ ២០២៤។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន 200 នាក់ បានចូលរួម ចែករំលែកបទពិសោធន៍របស់ពួកគេ ហើយទទួលបានការគាំទ្រ និងទទួលបានសេវាថែទាំសុខភាព។


Khmer Rouge Survivor Image 1

ក្នុងវេទិកានេះ អ្នកចូលរួមបានចូលរួមពិភាក្សា ចូលរួមវគ្គផ្តល់ព័ត៌មាន និងទទួលបានការពិគ្រោះជំងឺពីអ្នកជំនាញថែទាំ សុខភាពនៅមន្ទីរពេទ្យ KV ត្បូងឃ្មុំ។ ព្រឹត្តិការណ៍នេះមានគោលបំណងដើម្បីដោះស្រាយតម្រូវការរាងកាយ និងផ្លូវចិត្តរបស់អ្នករស់រានមានជីវិត ដោយផ្តល់ឱកាសឱ្យពួកគេស្វែងរកការណែនាំ និងជំនួយ។


ក្នុងនោះមជ្ឈមណ្ឌលឯកសារកម្ពុជាបានឧបត្ថម្ភជូនប្រជាពលរដ្ឋដែលមកពិនិត្យពិគ្រោះជំងឺក្នុង១នាក់នៅថវិកា២៦០.០០០៛ ផងដែរ។ កិច្ចសហការរវាង DC-Cam មន្ទីរពេទ្យ KV ត្បូងឃ្មុំ និងរដ្ឋបាលសង្កាត់បូរីស្វាយសែនជ័យ ជាគំរូដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការជួយ និងលើកស្ទួយអ្នករស់រានមានជីវិត ពីរបបខ្មែរក្រហមក្នុងដំណើរលើកទឹកចិត្ត។


Khmer Rouge Survivor Image 2