Language Change Icon

ទស្សនកិច្ចសិក្សានិស្សិតទៅមន្ទីរពេទ្យខេវី
ចេញផ្សាយនៅ: 27 សីហា 2025
សរសេរដោយ: នី ច័ន្ទសីហា
ទស្សនកិច្ចសិក្សានិស្សិតទៅមន្ទីរពេទ្យខេវី

មន្ទីរពេទ្យខេវី​ បានទទួលស្វាគមន៍​ ទស្សនកិច្ចសិក្សានិស្សិតរបស់មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជីវបច្ចេកវិទ្យា ជាមួយនឹងមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រនៅថ្ងៃពុធ ៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥​។

មន្ទីរពេទ្យខេវី​ បានទទួលស្វាគមន៍​ ទស្សនកិច្ចសិក្សារបស់និស្សិត មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជីវបច្ចេកវិទ្យា ជាមួយនឹងមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលដឹកនាំមដោយ​ ព្រឹទបុរស​មហាវិទ្យាល័យ​ កញ្ញា​ មាស​ សុច័ន្ទវត្តី​ ក្នុងគោលបំណងស្វែងយល់ពីមន្ទីរពេទ្យខេវី​ ជាពិសេសផ្នែកមន្ទីរពិសោធន៍​ ដំណេីរការងារ​ និងសេវាកម្មផ្សេងៗរបស់មន្ទីរពេទ្យ​ ។

ន្ទីរពេទ្យខេវី​ បានចូលរួមយ៉ាងសកម្មក្នុងការចែករំលែកបទពិសោធន៍​ ការងារ​ និងគាំរទ្រផ្នែកកិច្ចការស្រាវជ្រាវរបស់និសិ្យត​ និងបេីកឱកាសអោយនិសិ្សតកិច្ចការស្រាវជ្រាវជាមួយមន្ទីរពេទ្យខេវី​ ផងដែល​។