Language Change Icon

មជ្ឈមណ្ឌលឯកសារកម្ពុជា បានសហការជាមួយមន្ទីរពេទ្យខេវី និងរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង
03 ឧសភា 2024
Article by: លោក នី ចាន់សីហា

មជ្ឈមណ្ឌលឯកសារកម្ពុជា បានសហការជាមួយមន្ទីរពេទ្យ ខេវី និង រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីលោកជំទាវ អុី សុភ័ក្រ។


Collaboration with DC Cam Image 1

ក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យខេវី រៀបចំវេទិកាពិនិត្យសុខភាពបឋមជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមសរុបចំនួន២០០នាក់ នៅមណ្ឌលសុខភាពព្រះរំកិល នៅឃុំព្រះរំកិល ស្រុកបុរីអូរសា្វយសែនជ័យ ដែលប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា។


Collaboration with DC Cam Image 2

វេទិកាពិនិត្យសុខភាពបឋមនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ការពិនិត្យសុខភាពបឋម ជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅទីដាច់ស្រយាល និងកំពុងប្រឈមបញ្ហាសុខភាព និងផ្ដល់ការណែនាំអំពីការថែទាំសុខភាព។


Collaboration with DC Cam Image 3