Language Change Icon

កិច្ចសហការរវាងមន្ទីរពេទ្យ KV និងសាកលវិទ្យាល័យពុទ្ធិសាស្ត្របានផ្តល់អត្ថប្រយោជន៍ដល់និស្សិតពេទ្យ
19 មិនា 2024
Article by: កញ្ញា សោម​ ដេលី

មន្ទីរពេទ្យ KV បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះនិស្សិតពេទ្យឆ្នាំទី 2 ដល់ទី 5 ចំនួន 510 នាក់ ពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅថ្ងៃទី 05 ខែ កុម្ភៈ ឆ្នាំ 2024។ ដំណើរទស្សនកិច្ចនេះមានគោលបំណងផ្តល់ឱ្យនិស្សិតនូវការយល់ដឹងអំពីរចនាសម្ព័ន្ធ និងប្រតិបត្តិការរបស់មន្ទីរពេទ្យ ជាពិសេសផ្នែកឱសថសាស្រ្ត និងមន្ទីរពិសោធន៍វិភាគវេជ្ជសាស្ត្រ។ ដឹកនាំដោយសាស្ត្រាចារ្យ ជា ស៊ិន ព្រឹទ្ធបុរសនៃមហាវិទ្យាល័យឱសថសាស្រ្ត ហើយនិស្សិតមានឱកាសប្រាស្រ័យទាក់ទងជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ និងទទួលបានចំណេះដឹងដ៏មានតម្លៃ។


Collaboration Image 1

ឱសថការី នី ច័ន្ទសីហា ប្រធានផ្នែកឱសថសាស្ត្រ និងទីផ្សារនៃមន្ទីរពេទ្យ KV បានសម្តែងនូវអំណរគុណយ៉ាងកក់ក្តៅចំពោះសាកលវិទ្យាល័យដែលបានមកទស្សនកិច្ចរបស់ពួកគេ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូក្នុងការជំរុញការសិក្សា និងការអភិវឌ្ឍន៍។


គណ:គ្រប់គ្រងសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក៍បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមន្ទីរពេទ្យ KV សម្រាប់ការគាំទ្រក្នុងដំណើរទស្សនកិច្ចសិក្សានេះ ដោយទទួលស្គាល់ការរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំ និងការបណ្តុះបណ្តាលអ្នកជំនាញថែទាំសុខភាពនាពេលអនាគត។


Collaboration Image 2